Header Ads

គ្រឿងញៀនចំនួន០១

កម្លាំងនគរបាលក្រុងតាខ្មៅចុះបង្ក្រាបម្ចាស់ផ្ទះមិនរាងចាលដែលផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយខុសច្បាប់នូវសារធាតុញៀនបាន៧នាក់ ក្រុងតាខ្មៅ-កើតហេតុ៖ ថ្ងៃទី២២.០៥.២០១៦ វេលាម៉ោង ២២.៣០នាទី នៅចំណុច៖ បន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយធ្វេីការដកហូតវត្ថុតាងមួយចំនួន ៖ -ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង -សម្ភារសម្រាប់វិចខ្ចប់ដើម្បីចែកចាយនិងប្រើប្រាស់មួយចំនួន ម៉ូតូចំនួន០២គ្រឿង (ម៉ូតូម៉ាកC125សេរី 2016ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FP-7204 និងម៉ូតូម៉ាកកូនទា C50ពណ៌ក្រហម គ្មានស្លាក់លេខ) ស្លាកលេខម៉ូតូចំនួន០១។ ***សភាពនៃរឿងហេតុ៖ ទទួលបានព័ត៌មាន និងបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅជិតនោះ ទីតាំងបន្ទប់ជួលខាងលើមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម កម្លាំងការិយាល័យជំនាញចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលកំពុងសំណាញ់ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងខាងលើ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០៧នាក់ រួមជាមួយវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធី ។ ***ជនសង្ស័យ០៧នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ មីុ ចិត្រា ភេទ ប្រុស អាយុ៣២ឆ្នាំជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កណ្ដាល។ ២.ឈ្មោះ អឿន វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នំា ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៣.ឈ្មោះ នាត សីហាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស ទីលំនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ភ្នំពេញ។ ៤.ឈ្មោះ ម៉េង ស៊ាងលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌដង្កោភ្នំពេញ។ ៥.ឈ្មោះ ភួង សីុណា ភេទស្រី អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៦.ឈ្មោះ វង់ ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការហាង ទីលំនៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៧.ឈ្មោះ ហៃ ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ ធ្វើការហាង ទីលំនៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ( ដកស្រង់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល)

No comments

Powered by Blogger.