ស្រ្តីម្នាក់ត្រូវចោរឆក់កាបូបអស់ជាង១ម៉ឺនលុយបាត
ស្រ្តីម្នាក់ត្រូវចោរឆក់កាបូបអស់ជាង១ម៉ឺនលុយបាតខណៈពេល ជិះរឺុុម៉ក់ម៉ូតូកងបី ទៅឡើងយន្តហោះទៅប្រទេថៃ
ភ្នំពេញ៖ ស្រ្តីរូបស្រស់ម្នាក់ត្រូវបានចោរម្នាក់ ជិះម៉ូតូ១គ្រឿងដេញតាមធ្វើសកម្មភាព ឆក់កកាបូបលុយដែលមានទាំងលិខិតឆ្លងដែន នៅក្នុងនោះផងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលជា ហេតុធ្វើឲ្យនាងខកខាន មិនបានឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសថៃឡើយ។ហេតុការណ៏នោះបាន កើតឡើង ក្នុងខណៈពេលដែលនាង និងសាច់ញាតិកំពុងជិះអាតុកៗ១គ្រឿង ធ្វើដំណើរពីខណ្ឌទួលគោក ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីឡើងជិះយន្តហោះ ទៅប្រទេសថៃនោះ។
ហេតុការណ៏នោះបានបង្ក ឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុប ច្រកចូលអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះម្នាក់នោះឈ្មោះ ឈីង ធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងក្រុងប៉ាយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនៅក្នុងកាបូប របស់នាងដែលត្រូវ ចោរឆក់យកទៅបាត់នោះ មានលុយជាង ១០០,០០០បាត(ជាងមួយម៉ឺនបាត) ទូរស័ព្ទ១គ្រឿង, និងលិខិតឆ្លងដែន,ព្រមទាំងឯកសារផ្សេងៗទៀត ផងដែរ។ ចំណែកជនសង្ស័យជាចោរ មានតែម្នាក់ឯងជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៏ខ្មៅមិន ចាំស្លាកលេខ ហើយប៉ូលិសបាននិយាយថា ជននេះគឺជាមុខសញ្ញាចោរឆក់ កាបូបភ្ញៀវដែលធ្វើដំណើរតាម អាតុកៗទៅឡើងយន្តហោះបែបនេះ បានសម្រេចច្រើនលើកមកហើយ និងមានសំណាងបានរត់គេចខ្លួនរួ រហូតទៀតផង។
ស្រ្តីនោះបាននិយាយថា នាងបានមកលេងបងប្អូននៅក្នុងទួលគោក រាជធានីភ្នំពេញមានរយៈពេល ៤-៥ ថ្ងៃកន្លងមកហើយ នៅមុនពេលកើតហើតុនាងបាន ជិះអាតុកៗធ្វើដំណើរចេញពីផ្ទះបងប្អូន ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិស ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដើម្បីចាកចេញទៅកាន់ប្រទេសថៃ។ដែលនៅក្នុងខណៈនោះ ក៏មានបងប្អូនធ្វើដំណើរជាមួយផងដែរ ហើយនាងបានទុកកាបូបនៅក្រោមជើង មិនហ៊ានស្ពាយឬកាន់ក្នុងដៃទេ ព្រោះខ្លាចចោរឆក់ លុះពេលទៅ ដល់ត្រង់ចំណុចភ្លើងស្តុប ច្រកចូលអាកាសយានដ្ឋាន បានឈប់ព្រោះភ្លើងស្តុបក្រហមមិនអាចបន្តដំណើរ បាន។
ស្រ្តីរូបនោះបានបន្តថា គ្រាន់តែឈប់ភ្លាមស្រាប់តែមាន ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៏ខ្មៅទៅឈប់ជិត និងបានធ្វើសកម្មភាពឆក់កាបូប បានសម្រេចរួចបានជិះម៉ូតូ យ៉ាងលឿនគេចខ្លួនបាត់ស្រមោល ។ខណៈនោះនាងបានត្រឹមតែស្រែកថាចោរៗប៉ុណ្ណោះ មិនអាចធ្វើអ្វីកើត ទេ ហើយក៏ខកខានមិនបានធ្វើដំណើរទៅកាន់ប្រទេសថៃឡើយ ព្រោះនៅក្នុងកាបូបនោះ ក្រៅពីលុយជាង ១ម៉ឺនបាត ក៏មានលិខិតឆ្លងដែនផងដែរ ៕ ពោធិ៍សែនជ័យ
Post a Comment